Cambodia
ព័ត៌មានលំអិត

Image
ទិវាជាតិសង្គមកិច្ចលើកទី១ និង ទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ឆ្នាំ២០២៥
ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមក្នុងពិធីប្រារពបើកទិវាជាតិសង្គមកិច្ចលើកទី១ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ទិវាជាតិ និងទិវាពិភពលោកនេះរៀបចំឡើងក្រោមប្រធានបទពង្រឹងសាមគ្គីភាព អន្តរជំនាន់ ដើម្បីធានាសុខុមាលភាពយូរអង្វែងព្រមទាំងមានគោលបំណងរួម ដើម្បីបង្ហាញពីលទ្ធផលការងារនៃការផ្តល់សេវាសង្គមកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោក និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកម្លាំងសេវាសង្គមដែលបានលះបង់ពេលវេលា ចំណេះដឹង និងជំនាញជួយដល់ប្រជាជនក្រីក្រ ជនរងគ្រោះ និងងាយរងគ្រោះ ក៏ដូចជាបង្កើនតម្លៃ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការងារសង្គមកិច្ច និងតួនាទីដ៏សំខាន់នៃកម្លាំងសេវាសង្គម។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ជាតំណាង នៃក្រសួងស្ថាប័នពាក់ពាក់ព័ន្ធ លោក លោកស្រី តំណាងអង្គការ និងភាគីពាក់ព័ន្ធ ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងវិស័យឯកជន សមាគមវិជ្ជាជីវៈ និងសមាគមពាក់ព័ន្ធនឹងការងារសង្គមកិច្ច ព្រមទាំង ភាគីដៃគូ និងអ្នកពាក់ព័ន្ធចូលរួមទាំងអស់សរុបមាន ចំនួនប្រមាណ ២៥២រូប។

Image 1
Image 2
Image 3