Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុខភាព ក្នុងមហាអនុតំបន់ទន្លេមេគង្គ ដំណាក់កាលទី២
ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២៥

សាធារណរដ្ឋហ្វីលីពីន៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារស្នូលរបស់ក្រសួងសុខាភិបាល សម្រាប់កិច្ចសហប្រតិបត្តិការ ផ្នែកសុខភាព នៃក្រុមប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (WGHC) ចូលរួមកិច្ចប្រជុំ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុខភាព ក្នុងមហាអនុតំបន់ទន្លេមេគង្គ ដំណាក់កាលទី២។ 

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង

-  ពិនិត្យ និងកែសម្រួលក្របខ័ណ្ឌយុទ្ធសាស្ត្រនៃការអនុវត្តគម្រោងជំនួយបច្ចេកទេសដែលគាំទ្រដោយ ADB 

-  ពិនិត្យលទ្ធផល សកម្មភាព និងការរៀបចំការអនុវត្តរបស់មន្ត្រីជំនួយការបច្ចេកទេស (TA)

-  ពិភាក្សា អំពីជំហានសម្រាប់ការរៀបចំផែនការការងារប្រចាំឆ្នាំ២០២៥ និងឆ្នាំបន្ត។

-  ស្វែងរក និងពិភាក្សាអំពីគំនិតផ្តួចផ្តើមថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ស្តីពីសុខភាព នៅក្នុង GMS នាពេលបច្ចុប្បន្ន និងរៀបចំយុទ្ធសាស្ត្រសហប្រតិបត្តិការ។ 

កិច្ចប្រជុំនេះក៏មានការចូលរួមពីក្រុមការងារស្នូលរបស់ក្រសួងសុខាភិបាល នៃប្រទេសព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ព្រះរាជាណាចក្រថៃឡង់ដ៍ សាធារណរដ្ឋសង្គមនិយមវៀតណាម និងតំណាងមកពី ADB។ 

នៅក្នុងឱកាសនេះដែរ ក្រុមការងារបានបន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសកលថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីសុវត្ថិភាពអ្នកជំងឺ “7th Global Ministerial Summit on Patient Safety” ដែលត្រូវបានសហការរៀបចំដោយក្រសួងសុខាភិបាលហ្វីលីពីន ធនាគារអភិវឌ្ឍន៍អាស៊ី និងអង្គការសុខភាពពិភពលោក ដោយមានការចួលរួមពីប្រទេសចំនួន ៧៣ ប្រទេស សរុបចំនួន ៥៦១រូប។

Image 1
Image 2
Image 3
Image 4