ខេត្តពោធិ៍សាត់៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ បានអញ្ជើញបានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ និងចុះពិនិត្យស្ថានភាពមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
សន្និបាតនេះបានរៀបចំឡើងនៅសាលប្រជុំថ្មីរបស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពី ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្ត លោកនាយកប្រតិបត្តិគម្រោង KOFIH ប្រចាំប្រទេសកម្ពុជា ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលក្រុងស្រុក មេឃុំចៅសង្កាត់ ប្រធានមណ្ឌលសុខភាពទាំង៤៧ និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត ប្រមាណ២៩៣ នាក់។ សន្និបាតនេះមានរយៈពេល២ថ្ងៃ គឺថ្ងៃទី៣-៤ ខែមេសាឆ្នាំ២០២៥។
សូមបញ្ជាក់ផងដែរថា ខេត្តពោធិ៍សាត់ក្នុងឆ្នាំ២០២៤នេះបានទទួល ពានរង្វាន់ផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ចំពោះមន្ទីរពេទ្យបង្អែកចំនួន៣ គឺ៖
- មន្ទីរពេទ្យបង្អែកកម្រិត១ បាកាន បានទទួលពានរង្វាន់លេខ១
- មន្ទីរពេទ្យបង្អែកកម្រិត១ ក្រគរ បានទទួលពានរង្វាន់លេខ៦ និង
- មន្ទីរពេទ្យបង្អែកកម្រិត៣ ខេត្ត ទទួលបានពានរង្វាន់លេខ៣ ។