Cambodia
ព័ត៌មានលំអិត

Image
បេសកកម្មជំរុញការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ សំដៅការកែលម្អគុណភាពសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព និងក្នុងការជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅក្នុងខេត្តស្ទឹងត្រែង
ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០២៥

ខេត្តស្ទឹងត្រែង៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃ ទី៥ ខែមេសា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាពក្នុងខេត្តចំនួន ១៣ និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា បានចុះបំពេញបេសកកម្មនៅក្នុងខេត្តស្ទឹងត្រែង ដើម្បី៖

1. ជំរុញកែលម្អគុណភាពសេវានៅតាមមណ្ឌលសុខភាពឱ្យកាន់តែមានភាពល្អប្រសើរ ដោយអនុលោមតាមសំណុំសកម្មភាពអប្បរិមា

2. ជំរុញបង្កើនការចូលរួមអនុវត្តន៍ការថែទាំសុខភាពបឋម នៅស្ទឹងត្រែង តាមរយៈការពង្រឹងដំណើរការនៃគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) និងលើកកម្ពស់ការយល់ដឹងរបស់ផ្នែកពាក់ព័ន្ធ

3. ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ជំរុញការចូលរួមពីផ្នែកពាក់ព័ន្ធក្នុងការអនុវត្ត “ផែនការឆ្នាំ២០២៥ ដើម្បីជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាមណ្ឌលសុខភាព” នៅក្នុងខេត្តស្ទឹងត្រែង។ 

នៅក្នុងដំណើរបេសកកម្មនេះ លោកជំទាវ បានចុះពិនិត្យ និងណែនាំជំរុញការកែលម្អមណ្ឌលសុខភាពចំនួន ៦ កន្លែង នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង ដែលមានដូចជា មណ្ឌលសុខភាពព្រះនរោត្តមសីហនុរាជា និងសម្ដេចព្រះវររាជមាតា នរោត្តមមុនិនាថសីហនុ អូរស្វាយ ត្បូងខ្លា ស្រែក្រសាំង សាមគ្គី ថាឡាបរីវ៉ាត់ និងមណ្ឌលសុខភាពចំការលើ។

ស្របពេលនៃការចុះពិនិត្យមណ្ឌល

សុខភាពសាមគ្គី លោកជំទាវក៏បានជួបប្រជុំជាមួយគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16