Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យស្ថានភាព នៃមណ្ឌលសុខភាព ចំនួន៨ ក្នុងស្រុកប្រតិបត្តិសូទ្រនិគម ខេត្តសៀមរាប
ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២៥

ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី ឯកឧត្ដមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាពនៃមណ្ឌលសុខភាពចំនួន៨ ក្នុងស្រុកប្រតិបត្តិសូទ្រនិគម ខេត្តសៀមរាប។

ការចុះពិនិត្យនេះមានគោលបំណងសំខាន់ ដើម្បីជួយជំរុញការធ្វើឱ្យប្រសើរឡើង ការផ្តល់សេវាសុខាភិបាលគ្រប់ជ្រុងជ្រោយប្រកបដោយគុណភាពអប្បបរមា សម្រាប់អភិវឌ្ឍមណ្ឌលសុខភាព និងជួយគាំទ្រជំរុញលើកទឹកចិត្ត ព្រមទាំងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។

លោកជំទាវអនុរដ្ឋលេខាធិការ និងក្រុមការងារបានផ្តោតសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធនៃមណ្ឌលសុខភាព បន្ទប់ឱសថ បន្ទប់ចាក់ថ្នាំបង្ការ បន្ទប់ពិនិត្យផ្ទៃពោះ សំរាល និងក្រោយសំរាល បន្ទប់ពិគ្រោះជំងឺ បន្ទប់លាងរបួស និងវះកាត់តូច ដោយសង្កេតឃើញមានបរិស្ថាន និងអនាម័យល្អ និងមានមណ្ឌលសុខភាពមួយចំនួនកំពុងជួសជុល និងកែលម្អ។

ក្នុងការចុះពិនិត្យនោះដែរ ក៏មានការចូលរួមសម្របសម្រួលពីមន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីការិយាល័យស្រុកប្រតិបត្តិ ដែលបានចុះទៅមណ្ឌលសុខភាពរួមមាន៖ មណ្ឌលសុខភាពកៀនសង្កែ  មណ្ឌលសុខភាពតាយ៉ែក  មណ្ឌលសុខភាពសំរោង  មណ្ឌលសុខភាពពពេល  មណ្ឌលសុខភាពខ្នាពោធ៍  មណ្ឌលសុខភាពចាន់ស  មណ្ឌលសុខភាពកំពង់ឃ្លាំង  និងមណ្ឌលសុខភាពខ្នងភ្នំ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14