Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»
ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៤៨៨នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ឱ្យបំពេញការងារប្រកបដោយគណនេយ្យភាព (accountability) និងតម្លាភាព (transparency) និងត្រូវស្វែងយល់ពីបញ្ហាឱ្យបានគ្រប់ជ្រុងជ្រោយ ដោយមានការចូលរួមពីអ្នកជំនាញឱ្យបានច្រើន។ ចំនុចសំខាន់គឺត្រូវស្វែងរកចំនុចខ្វះខាតឱ្យចំគោលដៅ និងទទួលយកការកែលម្អដោយរីករាយ ដើម្បីផ្តល់សេវាសុខាភិបាលផ្តោតលើប្រជាពលរដ្ឋជាធំ (citizen-centered care)។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើបទបាឋកថាលើប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម”។ ក្រិត្យក្រមទី១ គឺទាក់ទងនឹងឯកភាព និងការតស៊ូរវាងភាពផ្ទុយគ្នា ដែលជាទំនាស់ក្នុងវិចារវិទ្យា។ ការតស៊ូនេះ បូកផ្សំជាមួយការសម្របសម្រួលនឹងគ្នា នឹងនាំមកនូវតុល្យភាពដែលជម្រុញដល់ការអភិវឌ្ឍ និងភាពរីកចម្រើន។ ក្រិត្យក្រមទី២ គឺទាក់ទងនឹងការវិវត្តពីបរិមាណទៅរកគុណភាព។ក្នុងន័យនេះដែរ ឯកឧត្តមបានណែនាំឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់តាមដានលើការវិវត្តនៃបញ្ហាអ្វីមួយឱ្យបានជាប់លាប់ (បរិមាណ) និងទប់ស្កាត់ឱ្យបានទាន់ពេលលើការប្រែប្រួលធ្ងន់ធ្ងរដែលធ្វើឱ្យផ្លាស់ប្តូរគុណភាពរហូតដល់ដោះស្រាយលែងកើត។ 

ឯកឧត្តមសាស្ត្រាចារ្យ ក៏បានឆ្លៀតឱកកាស​ថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលគ្រប់ជាន់ថ្នាក់ដែលបានខិតខំបំពេញភារកិច្ច ផ្តល់សេវាដល់ប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងជូនពរដល់មន្ត្រីសុខាភិបាលទាំងអស់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។ 

ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញ អំពីPDIA ស្តីពីការអនុវត្តអនាម័យដៃ នៅផ្នែកសម្រាកពេទ្យជំងឺទូទៅនៅមន្ទីរពេទ្យបង្អែកលើកដែក៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39
Image 40
Image 41
Image 42
Image 43
Image 44
Image 45
Image 46
Image 47
Image 48
Image 49
Image 50
Image 51
Image 52
Image 53
Image 54
Image 55
Image 56