Cambodia
ព័ត៌មានលំអិត

Image
ការពិនិត្យស្ថានភាពនៃមណ្ឌលសុខភាពចំនួន១០ នៅខេត្តសៀមរាប
ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៥

ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពីឯកឧត្ដមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាពនៃមណ្ឌលសុខភាពចំនួន១០ នៅខេត្តសៀមរាប។

ការចុះពិនិត្យនេះធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្តនិងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំនិងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់និងសមធម៌ ដោយសង្កត់ទៅលើចំនុចសំខាន់ៗ៖

១. ការបម្រើសេវានិងប្រចាំការ ២៤ម៉ោង/៧ថ្ងៃ

២. ការធ្វើបដិសណ្ឋារកិច្ច និងការបំពេញការងារដោយក្រមសិលធម៌វិជ្ជាជីវៈ

៣. អនាម័យ បរិស្ថាន ក្នុងនិងនៅជុំវិញបរិវេណមណ្ឌលសុខភាព

៤. ការពង្រឹងសមត្ថភាពបច្ចេកទេសសុខាភិបាល និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា

៥. ការគ្រប់គ្រងនិងថែទាំឱសថនិងសម្ភារៈបរិក្ខារពេទ្យ

៦. ការរៀបចំនិយាមលំហូរការទទួលពិនិត្យនិងព្យាបាលអ្នកជំងឺ (Triage )

៧. ការរៀបចំផែនការសកម្មភាពនិងការតាមដានវឌ្ឍនភាពការងារ

៨. ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ និងសេវាបញ្ជូនអ្នកជំងឺ

៩. ស្វែងយល់ពីឬសគល់នៃបញ្ហា និងរិះរកដំណោះស្រាយអោយចំគោលដៅ។

ជាចុងក្រោយឯកឧត្ដមរដ្ឋលេខាធិការក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងការចុះពិនិត្យនោះដែរក៏មានការចូលរួមសម្របសម្រួលពីមន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រមទាំងមន្ត្រីការិយាល័យស្រុកប្រតិបត្តិសូទ្រនិគមដែលបានចុះទៅមណ្ឌលសុខភាពរួមមាន៖ ១.មណ្ឌលសុខភាពស្វាយលើ ២.មណ្ឌលសុខភាពកន្ទួត  ៣.មណ្ឌលសុខភាពដានរុន  ៤.មណ្ឌលសុខភាពឬស្សីលក ៥.មណ្ឌលសុខភាពគោកធ្លោកលើ ៦.មណ្ឌលសុខភាពខ្វាវ  ៧.មណ្ឌលសុខភាពពង្រលើ ៨.មណ្ឌលសុខភាពពង្រក្រោម  ៩.មណ្ឌលសុខភាពជីក្រែង ១០.មណ្ឌលសុខភាពអន្លង់សំណរ៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19