Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”
ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៥

ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៧៣៩នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសាកសួរសុខទុក្ខដល់មន្រ្តីរាជការនិងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទូទាំងប្រទេសដែលមានវត្តមានផ្តល់សេវាក្នុងពិធីចូលឆ្នាំខ្មែរប្រពៃណៃជាតិនាពេលកន្លងមកនេះនិងផ្តាំផ្ញើរដល់មន្រ្តីសុខាភិបាលទាំងអស់ខិតខំយកចិត្តទុកដាក់ផ្តល់សេវាតាមគ្រឹះស្ថានអោយកាន់តែប្រសើរឡើង ដោយបង្កើនស្មារតីប្រុងប្រយត្ន័បង្ការភាពអសកម្មនៅតាមអង្គភាពផ្តល់សេវា។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើបទបាឋកថាលើប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម” ដែលមាន៣ រួមមាន(១)ក្រិត្យក្រមនៃការឯកភាពនិងការតស៊ូរវាងភាពផ្ទុយគ្នា (២)ក្រិតក្រម ទាក់ទងនឹងការវិវត្តពីបរិមាណទៅរកគុណភាព និង(៣)ក្រិតក្រមអវិជ្ជមានកម្មនៃភាពអវិជ្ជមាន(Negation of Negation)។

ឯកឧត្តមសាស្រ្តាចារ្យក៍បានលើកឧទាហរណ៍ពីក្រិតក្រមនៃអវិជ្ជមានកម្ម នៃភាពអវិជ្ជមានដែលជាដំណើរនៃការិវវត្តន៍របស់សង្គម និងបានលើកយកឧទារណ៍ពីភាពក្លាហានរបស់ថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលក្នុងការប្រើប្រាស់ការសម្រេចចិត្តដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងពេលផ្តល់អនុញ្ញាតិអោយនាវា Westerdam ចូលចតនៅកម្ពុជានៅពេលដែលប្រទេសផ្សេងៗបដិសេធមិនជួយ។

ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញ PDIA ស្តីពីការមកទទួលសេវាសម្រាកក្នុងមន្ទីរពេទ្យបង្អែកកោះញែក  របស់មន្ទីរពេទ្យបង្អែកកោះញែក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរី។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19