Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិភាក្សាលើបទបង្ហាញ ស្តីពីស្តង់ដា នៃហេដ្ឋារចនាសម្ព័ន្ធសាលវះកាត់
ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងការណែនាំរបស់ឯកឧត្តមវេជ្ជបណ្ឌិតស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការកទទួលបន្ទុកនិយ័តកម្មសេវាសុខាភិបាលរដ្ឋឯកជន ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើបទបង្ហាញ ស្តីពីស្តង់ដា នៃហេដ្ឋារចនាសម្ព័ន្ធសាលវះកាត់ នៅបន្ទប់ប្រជុំជាន់ទី១ ទីស្តីការក្រសួងសុខាភិបាល។ 

កិច្ចប្រជុំនេះមានគោលបំណងដូចជា៖

១. បង្ហាញស្តង់ដា នៃហេដ្ឋារចនាសម្ព័ន្ធសាលវះកាត់មានសម្ពាធវិជ្ជមាន រួមមានស្តង់ដា ISO5  ISO7 និង ISO8 ដែលបង្ហាញដោយវិស្វកររបស់ក្រុមហ៊ុន ATA មកពីប្រទេសបារាំង

២. កិច្ចពិភាក្សាដើម្បីជាជំនួយស្មាតី ឈានទៅកំណត់ស្តង់ជាតិ នៃហេដ្ឋារចនាសម្ព័ន្ធសាលវះកាត់ សម្រាប់អនុវត្តន៍ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

កិច្ចប្រជុំនេះរៀបចំសម្របសម្រួលដោយ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម សាស្ត្រាចារ្យ លោកជំទាវ លោក លោកស្រី ដែលអញ្ជើញមកពីអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ មន្ទីរពេទ្យជាតិ មន្ទីរពេទ្យតំបន់ មូលដ្ឋានសុខាភិបាលឯកជន និងក្រុមហ៊ុន MEDICOM ដែលចំនួនសរុប១៥០រូប ដោយក្នុងនោះ១២១រូប ចូលរួមតាមប្រព័ន្ធ Zoom meeting។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9