រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា បានទៅចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិចសំរាប់ធុរកិច្ចឆ្នាំ ២០២៥-២០២៨ ក្រោមអធិបតីភាព ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ HYATT regency Phnom Penh។
ក្នុងអង្គពិធីនេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានផ្តល់អនុសាសន៍ចំនួន៦ចំណុចសម្រាប់ក្រសួងស្ថាប័ន ចូលរួមក្នុងការរៀបចំសេវាអេឡិចត្រូនិច សំរាប់ធុរកិច្ច និងអនុវត្តយុទ្ធសាស្ត្រដ៏មានសារៈសំខាន់នេះ ឱ្យទទួលបានជោគជ័យពេញលេញតាមការរំពឹងទុកក្នុងស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ដើម្បីគាំទ្រដល់ការរីកលូតលាស់របស់វិស័យឯកជនដែលជាឆ្អឹងខ្នង និងជាកម្លាំងចលករនៃសេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ផងដែរថា អង្គពិធីមានការចូលរួមផងដែរពី ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ដ្រីក្រសួងកសិកម្ម ព័ត៌មាន ប្រៃសណីយ៍ និងទូរគមនាគមន៍ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការអន្តរក្រសួង លោកឧកញ៉ា ឧកញ៉ា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូបទៀត។