Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម
ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តន៍ការជំរុញបង្កើនការងារថែទាំសុខភាពបឋម (PHC-BIF) បានដឹកនាំកិច្ចប្រជុំក្រុមការងារ PHC-BIF ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពការងារក្នុងត្រីមាសទី១ ឆ្នាំ២០២៥ និងកំណត់ជំហានបន្ទាប់ សម្រាប់ថ្នាក់ក្រោមជាតិអនុវត្តជាបន្ត។

កិច្ចប្រជុំនេះ បានរៀបចំឡើងដោយ មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព (NCHP) ដែលជាលេខាធិការដ្ឋាន នៃ Task Force of PHC-BIF តាមរយៈប្រព័ន្ធនិមិត្ត Zoom ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងរដ្ឋបាលរាជធានី-ខេត្ត តំណាងនាយកដ្ឋានសុខាភិបាល និងអង្គភាពសុខាភិបាលថ្នាក់កណ្ដាល មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងក្រុមការងារបង្គោលអន្តរវិស័យជំរុញបង្កើនការថែទាំសុខភាពបឋមថ្នាក់ខេត្ត មកពីសាលាខេត្ត និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ទាំង២៥ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងបណ្ដាដៃគូអភិវឌ្ឍ សរុបចំនួន ៣០៣រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16