Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិភាក្សាក្រុមការងារ "ច" ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធរវាងរាជរដ្ឋាភិបាលនិង ផ្នែកឯកជន
ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី  រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកក្រុមការងារ "ច" ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាក្រុមការងារ "ច" ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ "ច" ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យពិភាក្សាពីបញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើងដោយវិស័យឯកជន តាមរយៈសភាពាណិជ្ជកម្មកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយជាក់លាក់ក្នុងការជួយសម្រួលដល់ការធ្វើធុរកិច្ច និងជំរុញលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីបង្កើនតួនាទីរបស់ផ្នែកឯកជន ជាតួអង្គមិនអាចខ្វះបានក្នុងកិច្ចការអភិវឌ្ឍជាតិ ស្របតាមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុនឯកជន និងសមាគមធុរកិច្ចជាតិ ដែលជាសមាជិក “ក្រុម ច” ជាច្រើនរូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10