Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំប្រចាំខែមេសា ស្តីពីវឌ្ឍនភាព និងការលើកទិសដៅបន្តរបស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ
ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០២:៣០ នាទីរសៀល នៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសនៃក្រសួងសុខាភិបាល និងលោកបណ្ឌិត ឈាង រ៉េត ជំនួយការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាព និងការលើកទិសដៅបន្ត របស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ ដេីម្បីតាមដាន និងជំរុញការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

គោលបំណងសំខាន់ៗ នៃកិច្ចប្រជុំ រួមមាន៖

១. ការពិនិត្យលើវឌ្ឍនភាពការងារកន្លងមក និងលើកទិសដៅបន្តសកម្មភាពការងារ

២. បញ្ហាប្រឈម និងសំណូមពរនានា។

ក្រោយពីកិច្ចប្រជុំពិភាក្សា អង្គប្រជុំបានឯកភាព និងសម្រេចដូចតទៅ៖ 

១. បែងចែកភារកិច្ចសម្រាប់អនុវត្តអនុសាសន៍របស់ឯកឧត្តមសាស្រា្តចារ្យរដ្ឋមន្ត្រី

២. ថ្នាក់ដឹកនាំត្រូវបន្តធ្វើរបាយការណ៍វឌ្ឍនភាពការងារក្នុងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ កន្លងមករហូតដល់បច្ចុប្បន្ន

៣. គណៈកម្មារការកិច្ចការតាំងពិព័រណ៍ឱសថបុរាណ ត្រូវរៀបចំសម្ភារ:ឱ្យបានគ្រប់គ្រាន់ក្នុងសប្តាហ៍ទី២ នៃខែឧសភា ឆ្នាំ២០២៥ នេះ

៤. លោកបណ្ឌិត ឈាង រ៉េត ទទួលបន្ទុកជួយការងាររដ្ឋបាលបុគ្គលិក។ 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត ជួរ ម៉េង ប្រធានមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ រួមជាមួយថ្នាក់ដឹកនាំអង្គភាពទាំងអស់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10