Cambodia
ព័ត៌មានលំអិត

Image
កិច្ចពិភាក្សា និងផ្ដល់យោបល់លើការងារពាក់ព័ន្ធនឹងការរៀបចំដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍
ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចូលរួមក្នុងកិច្ចពិភាក្សា និងផ្ដល់យោបល់លើការងារដែលពាក់ព័ន្ធនឹងការរៀបចំដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍។

កិច្ចប្រជុំនេះ បានធ្វើឡើងក្នុងគោលបំណង បង្កើតកិច្ចពិភាក្សាផ្ដល់យោបល់រវាងអន្តរក្រសួង ជាមួយក្រុមការងារបច្ចេកទេសក្រសួងយុត្តិធម៌ លើការងារពាក់ព័ន្ធនឹងការរៀបចំ ការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍ ដែលក្រុមការងារនេះ មានភារកិច្ចរៀបចំរាល់គោលការណ៍ណែនាំ និងលិខិតបទដ្ឋាននានាទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍ ព្រមទាំងប្រមូលធាតុចូលពីក្រសួងពាក់ព័ន្ធផងដែរ។ 

សូមបញ្ជាក់ថាផងដែរថាកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយ ក្រសួងយុត្តិធម៌ ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍ និងមានការចូលរួមពីតំណាងអន្តរក្រសួង សរុបសមាសភាពចំនួន ៦០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10