Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិភាក្សាកំណត់អាទិភាព ដើម្បីលើកកម្ពស់ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តនៅកម្ពុជា
ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅវេលាម៉ោង ២:៣០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ និងជាប្រធានការិយាល័យក្រុមប្រឹក្សាគ្រូពេទ្យជាតិ បានដឹកនាំអង្គប្រជុំរបស់ការិយាល័យក្រុមប្រឹក្សាគ្រូពេទ្យជាតិអាណត្តិថ្មី ដើម្បីពិភាក្សាការងារសម្រាប់ត្រៀមទទួល និងសម្របសម្រួលការផ្ទេរការងារពីក្រុមប្រឹក្សាដែលទើបតែបញ្ចប់អាណត្តិកន្លងមក។   

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំការិយាល័យក្រុមប្រឹក្សាគណៈគ្រូពេទ្យទាំងអស់ ដើម្បីពិភាក្សាលើចំនុចមួយចំនួនដែលគណៈគ្រូពេទ្យជាតិនឹងត្រូវកំណត់ជាអាទិភាពសម្រាប់អាណត្តិថ្មីនេះ ដែលក្នុងនោះរួមមាន (១)ការពង្រឹងប្រព័ន្ធការងាររបស់គណៈគ្រូពេទ្យគ្រប់កម្រិតឱ្យកាន់តែមានប្រសិទ្ធភាព (២) ការពង្រឹងចំណេះដឹងនិងការប្រកាន់ខ្ជាប់គោលការណ៍ក្រមសីលធម៌របស់គ្រូពេទ្យ (៣) ការស្វែងរកយន្តការរៀបចំប្រពន្ធ័អភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្រ្តឱ្យកាន់តែមានប្រសិទ្ធភាព និង (៤) ការរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព។

បន្ថែមលើនេះ

អង្គប្រជុំក៏បានពិភាក្សាពីការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ក្នុងពេលសមស្របខាងមុខផងដែរ ដើម្បីពិភាក្សាស្វែងរកគន្លឹះសម្រាប់អភិវឌ្ឍន៍គណៈគ្រូពេទ្យ ដើម្បីចូលរួមពន្លឿនការរីកចម្រើននៃវិស័យសុខាភិបាលនៅកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6