Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់នៅមន្ទីរពេទ្យកាល់ម៉ែត
ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឆ្លៀតពេលវេលា ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងអគារពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យកាល់ម៉ែត ដែលកំពុងដំណើរការយ៉ាងមមាញឹក។ 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានផ្តល់អនុសាសន៍ដល់ក្រុមការងារសំណង់ឲ្យយកចិត្តទុកដាក់ខ្ពស់លើការងារសាងសង់អគារប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ពិនិត្យឲ្យបានត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេសសំណង់ ដើម្បីជាប្រយោជន៍យូរអង្វែងសម្រាប់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ គិតត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ អគារមជ្ឈមណ្ឌលកណ្តាល ការងារសាងសង់សរុបសម្រេចបាន ២%។ អគារចំណត ការងារសាងសង់សរុបសម្រេចបាន ៨%។ ចំណែកអគារពិគ្រោះជំងឺក្រៅ បានសម្រេចការសាងសង់ ៧០% គ្រោងនឹងបញ្ចប់នៅក្នុងរយៈពេល២ខែទៀត។ 

សូមរំលឹកថា អគារមជ្ឈមណ្ឌលកណ្តាល និងអគារចំណត បានបើកការដ្ឋានដំណើរការសាងសង់កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19