Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី៖ "សុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏ប្រសើររបស់មនុស្សយើងម្នាក់ៗ”
ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងក្រុមការងារបានអញ្ជើញចុះពិនិត្យកិច្ចការបម្រើសេវាសុខាភិបាលដល់ប្រជាពលរដ្ឋ និងសួរសុខទុក្ខបុគ្គលិក មន្ត្រីសុខាភិបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

នាឱកាសចុះផ្ទាល់នៅមូលដ្ឋានសុខាភិបាលនោះ ឯកឧត្តមសាស្ត្រាចារ្យបានអញ្ជើញពិនិត្យការបម្រើសេវានៅផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកសម្រាកពេទ្យ និងកន្លែងផ្តល់ជូនឱសថ សម្រាប់អ្នកជំងឺ ប.ស.ស ។ល។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមសាស្ត្រាចារ្យ បានធ្វើការសំណេះសំណាលសាកសួរសុខទុក្ខអ្នកជំងឺ និងក្រុមគ្រួសារដែលលោកបានសំដែងសាទរចំពោះសេវារមន្ទីរពេទ្យ ពិសេសសំដែងការរីករាយអំពីវត្តមានថ្នាក់ដឹកនាំព្រមទាំងបានផ្តល់សារគន្លឹះជូនប្រជាពលរដ្ឋលើការយកចិត្តទុកដាក់លើការថែរក្សាសុខភាពខ្លួន តាមរយៈការបង្ការ និងថែទាំសុខភាពបឋម ដើម្បីទទួលបានសុខមាលភាពជាប់ជាប្រចាំ។

ទន្ទឹមនឹងនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានផ្ដល់អនុសាសន៍គន្លឹះៗជូនដល់គ្រូពេទ្យពីវិធីសាស្ត្រមើលថែ និងព្យាបាលអ្នកជំងឺ ដើម្បីឱ្យការបម្រើសេវាព្យាបាល និងថែទាំ កាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ 

ជាទីបញ្ចប់ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមអគ្គនាយកមន្ទីរពេទ្យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកាល់ម៉ែត និងបានជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ សូមមានសុខភាពល្អ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ចការងារ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនឱ្យកាន់តែល្អប្រសើរឡើងជាលំដាប់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17