Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម
ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២៥


រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងជាសមាជិកអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម (អ.ប.ប.) បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ពិសេសស្ថិតិនៃការដាក់ឱ្យអនុវត្តផតថលចុះបញ្ជីរួម តាមថ្នាលគាំពារសង្គមឌីជីថល ព្រមទាំងផែនការសកម្មភាព នៃការពង្រីកវិសាលភាពការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម និងមានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័នចំនួន១៦ និងសមាសភាព នៃលេខាធិការដ្ឋាន អ.ប.ប. នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7