Cambodia
ព័ត៌មានលំអិត

Image
ដំណើរទស្សនកិច្ច ទៅកាន់សួនរុក្ខជាតិឱសថគិរីរម្យ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ របស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ
ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៥

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសនៃក្រសួងសុខាភិបាល និង ឯកឧត្តមបណ្ឌិត ឈាង រ៉េត ជំនួយការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ជួរ ម៉េង ប្រធានមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ដើម្បីធ្វើទស្សនកិច្ចនៅសួនរុក្ខជាតិឱសថគិរីរម្យ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃរក្ខជាតិឱសថក្នុងសួន និងរៀបចំផែនការ និងសកម្មភាព ដើម្បីអភិវឌ្ឍសួនបន្តទៀត។ 

ដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំបានផ្តល់នូវអនុសាសន៍សម្រាប់អនុវត្តមួយចំនួនដូចខាងក្រោម៖

១- ជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍសួនរុក្ខជាតិឱសថគិរីរម្យ ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពអាទិភាពទាំងអស់របស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ

២- រៀបចំឱ្យមានអ្នកទទួលខុសត្រូវច្បាស់លាស់ និងអនុវត្ត ត្រួតពិនិត្យ តាមដានជាប្រចាំ

៣- ចាប់ផ្តើមអនុវត្តជាបន្ទាន់រួមមាន៖ បន្ទប់ទឹក អណ្តូង-ប្រព័ន្ធទឹក ស្លាកសម្គាល់ឈ្មោះរុក្ខជាតិឱសថ ធ្វើអនាម័យសម្អាតអគារទាំងក្នុង និងក្រៅ រៀបចំជួសជុលដំបូលអគារជាបន្ទាន់ រៀបចំឱបាននូវទីកន្លែងប្រជុំសាមញ្ញដោយមានតុ និងកៅអីគ្រប់គ្រាន់ រៀបចំប្រព័ន្ធភ្លើងប្រើពន្លឺព្រះអាទិត្យ ធ្វើស្លាកសញ្ញាមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណនៅមាត់ទ្វារចូល និងជាពិសេសរៀបចំនូវផែនការលម្អិតដើម្បីជួសជុលអគារ

៤- រៀបចំផែនការថវិកាចំណាយរួមដោយផ្តោតលើ៖ ថវិការដ្ឋ ថវិកាចំណូលរបស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ និងថវិកាពីសប្បុរសជន

៥- ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ នូវវឌ្ឍនភាពរបស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13