Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព និងជំរុញការកែលម្អគុណភាពសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាពចំនួន ១០ ក្នុងខេត្តត្បូងឃ្មុំ
ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៥

ខេត្តត្បូងឃ្មុំ៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការ និងជាក្រុមការងារទទួលបន្ទុកជួយពង្រឹងគុណភាពសេវាមណ្ឌលសុខភាព នៅក្នុងខេត្តចំនួន៧ (ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) បានចុះពិនិត្យស្ថានភាពសុខាភិបាលថ្នាក់ មណ្ឌលសុខភាពចំនួន១០កន្លែង នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពញាក្រែក និងស្រុកប្រតិបត្តិត្បូងឃ្មុំ ដើម្បីពិនិត្យ និងជំរុញការកែលម្អគុណភាពសេវាមណ្ឌលសុខភាពនៃព្រះរាជាណាចក្រកម្ពុជា។ 

ការចុះត្រួតពិនិត្យនេះផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖

១) ការជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅតាមមូលដ្ឋានសុខភាពសាធារណៈ និងនៅក្នុងសហគមន៍

២) ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព

៣) ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ 

៤) ការបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ

៥) ការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស

៦) ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល

៧) ការគ្រប់គ្រងឱសថ និងសម្ភារៈបរិក្ខារ និង

៨) ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/៧ថ្ងៃ។

សូមបញ្ជាក់ថាក្នុងដំណើរបេសកកម្មនេះ លោកជំទាវរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យ និងជំរុញការកែលម្អគុណភាពសេវាមណ្ឌលសុខភាពចំនួន ១០កន្លែងនៅក្នុងខេត្តត្បូងឃ្មុំ ក្នុងនោះរួមមាន៖

- មណ្ឌលសុខភាព ជីពាំង អន្លង់ជ្រៃ កោងកាង ពពាល និងកណ្តោលជ្រុំ នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពញាក្រែក

- មណ្ឌលសុខភាព អញ្ចើម ស្រឡប់ ល្ងៀង គរ និងមង់រៀវ នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិត្បូងឃ្មុំ។

ក្នុងការចុះពិនិត្យនោះដែរ ក៏មានការចូលរួមសម្របសម្រួលពី ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ និងអនុប្រធានមន្ទីរសុខាភិបាល ប្រធាន និងអនុប្រធានការិយាល័យស្រុកប្រតិបត្តិទាំង២ និងមានការចូលរួមសហការពីសំណាក់ ភូមិ-ឃុំ ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18