រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោងទប់ស្កាត់បង្ការជំងឺឆ្លង និងគម្រោងសុខភាពតាមព្រំដែនក្នុងមហាអនុតំបន់មេគង្គ បានដឹកនាំមន្ត្រីគម្រោងចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការពិនិត្យឡើងវិញរួមគ្នាលើការអនុវត្តគម្រោងវិនិយោគសាធារណៈហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីដៃគូអភិវឌ្ឍន៍ចំនួន១៤ និងក្រសួង ស្ថាប័ន ដែលបានទទួលហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍៕