Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិគ្រោះយោបល់លើ សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត
ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាល ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើ សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិតដែលរៀបចំនៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

កិច្ចប្រជុំនេះមានបំណងប្រមូលធាតុចូលពីក្រសួងសុខាភិបាល និងបានដំណើរការពេញមួយព្រឹកដោយរលូន ព្រមទាំងបានផ្តោតការពិភាក្សាជាសំខាន់លើ ចំណុចជាយុទ្ធសាស្ត្រដែលមានការពាក់ព័ន្ធនឹងវិស័យសុខាភិបាល នៅក្នុងសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត។ 

កិច្ចប្រជុំទ្វេភាគីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីពាក់ព័ន្ធថ្នាក់ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍  ឯកឧត្តមអនុរដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល លោក សុខ សំណាង ប្រធាននាយកដ្ឋានសុខាភិបាលឌីជីថល ក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធចូលរួមទាំងអស់សរុបមាន ចំនួនប្រមាណ ១៦រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6