Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី (Asian Economic Development Association) មកពីសាធារណរដ្ឋប្រជាមានិតចិន ដើម្បីកិច្ចសហប្រតិបត្តិការ និងការស្វែងយល់ពីឱកាសក្នុងការវិនិយោគពាក់ព័ន្ធវិស័យសុខាភិបាល
ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដោយក្រុមការងារក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី ដែលមានអ្នកវិនិយោគជាច្រើនពាក់ព័ន្ធនឹងការផលិតឱសថ វ៉ាក់សាំង និងបច្ចេកវិទ្យាវះកាត់ផងដែរ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការ និងការស្វែងយល់ពីឱកាសក្នុងការវិនិយោគ លើផលិតឱសថ ឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ ក្នុងវិស័យសុខាភិបាល នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបពិភាក្សានេះ គណៈប្រតិភូចិន មានគម្រោងផ្តល់នូវជំនួយវ៉ាក់សាំង និងឧបករណ៍បរិក្ខារពេទ្យមួយចំនួនជូនក្រសួងសុខាភិបាលនាពេលខាងមុខនេះផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានជម្រាបជូនពីការគាំទ្រ និងលើកទឹកចិត្តចំពោះការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា លើវិស័យសុខាភិបាល ដែលជាវិស័យអាទិភាពមួយ និងស្នើឱ្យមានកិច្ចពិភាក្សាជាមួយមន្រ្តីនាញតាមផ្នែកពាក់ព័ន្ធជាបន្តទៀត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13