Cambodia
ព័ត៌មានលំអិត

Image
កិច្ចពិភាក្សា អំពីគម្រោងប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ Rainwater For Drinking (RFD) នៅតាមមន្ទីរពេទ្យរដ្ឋ ក្នុងប្រទេសកម្ពុជា
ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៩:៣០នាទី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងាជាមួយក្រុមការងាររាជបណ្ឌិតសភាកម្ពុជា អំពីគម្រោងប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ Rainwater For Drinking (RFD) នៅតាមមន្ទីរពេទ្យរដ្ឋ ក្នុងប្រទេសកម្ពុជា។

ដោយពិនិត្យឃើញពីគុណប្រយោជន៍នៃទឹកភ្លៀង ដែលអាចកែច្នៃសម្រាប់យកមកបរិភោគ រាជបណ្ឌិតសភាកម្ពុជា និងសាកលវិទ្យាល័យជាតិ សេអ៊ូលនៃសាធារណរដ្ឋកូរ៉េ បានសហការជាមួយអង្គការអន្តជាតិ Rain For All (RFA) បង្កើតគម្រោង "ប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគនៅតាមមន្ទីរពេទ្យរបស់រដ្ឋក្នុងប្រទេសកម្ពុជា" ក្នុងគោលបំណងផ្ដល់ជូននូវទឹកស្អាតដល់បុគ្គលិក អ្នកផ្ដល់សេវាព្យាបាល និងសហគមន៍ ដែលនៅជិតទីតាំងអនុវត្តគម្រោងសម្រាប់បរិភោគ។

សូមបញ្ជាក់ថា ជំនួបពិភាក្សានេះ បានរៀបចំដោយនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល  ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ និងដៃគូសហការ ពីរាជបណ្ឌិតសភាកម្ពុជា ចូលរួមសរុបមានចំនួន ១២រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7