Cambodia
ព័ត៌មានលំអិត

Image
ពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល
ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជ័យលាភីដែលទទួលបានវិញ្ញាបនបត្រ ឆ្នាំ២០២៤ មានចំនួន ៦៦៧នាក់ រួមមាន៖

១. វិក្រឹតការមន្ត្រីជាន់ខ្ពស់

២. វិក្រឹតការមន្ត្រីមធ្យម

៣. វិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាល 

៤. វិក្រឹតការមន្ត្រីក្រមការ

៥. សិក្ខាកាមមន្ត្រីជាន់ខ្ពស់នៃសាកលវិទ្យាល័យការពារជាតិ

៦. សិក្ខាកាមមន្ត្រីមធ្យម ជំនាន់ទី៧ នៃក្រសួងបរិស្ថាន

៧. សិក្ខាកាមមន្ត្រីខុទ្ទកាល័យនៃក្រសួង ស្ថាប័ន។

សម្រាប់ឆ្នាំ២០២៥ សាលាភូមិន្ទរដ្ឋបាលបានបើកវគ្គបណ្តុះបណ្តាលបន្តសម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការជំនាន់ទី១១។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7