Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំគណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិនៃក្រសួងសុខាភិបាល (គ.ថ.ព.វ.ជ.)
ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គ.ថ.ព.វ.ជ. បានដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិនៃក្រសួងសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល និងតាមរយៈប្រព័ន្ធអនឡាញ ZOOM។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីតាមដាន និងជំរុញនូវវឌ្ឍនភាពនៃការបោះពុម្ពនិងផ្សព្វផ្សាយ សម្រាប់ការចងក្រងសៀវភៅមគ្គុទេសក៍ព្យាបាលវេជ្ជសាស្រ្ត និងគោលការណែនាំសម្រាប់អភិវឌ្ឍមន្ទីរពេទ្យបង្អែក(CPA)។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្ត្រាចារ្យ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងសុខាភិបាល លោក លោកស្រីវេជ្ជបណ្ឌិតដែលជាសមាជិកនៃអនុគណៈកម្មការ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9