Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលា ស្តីពីការអភិវឌ្ឍគំរោងផែនការអាស៊ាន ស្តីពីការគ្របដណ្តប់សេវាសុខាភិបាលសម្រាប់ជនទេសន្តរប្រទេសន៍ រាប់ទាំងជនទេសន្តរប្រវេសន៍ការងារ និងក្រុមប្រជាជនពិសេស
ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២៥

ទីក្រុងម៉ានីល៖ ដោយបានទទួលការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ ឯកឧត្តម វេជ្ជ ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារអញ្ជើញចូលរួមក្នុង សិក្ខាសាលាកំរិតតំបន់ ស្តីពីសុខភាពជនទេសន្តរប្រវេសន៍ “Workshop for Developmet of Plan of Action for the ASEAN Framework on Health Coverage for Documented Migrants including Migrant Workers and Special Populations”   ដែលបានប្រព្រឹត្តទៅ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២៩ ដល់ 

ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៥។

សិក្ខាសាលានេះត្រូវបាន រៀបចំដោយក្រសួងសុខាភិបាលនៃប្រទេសហ្វីលិពីន សហការជាមួយនឹងក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌូនេស៊ី លេខាធិការដ្ឋានអាស៊ាន និងអង្គការ IOM និងតាមរយ:ការចូលរួមប្រជុំផ្ទាល់និងតាមប្រព័ន្ធ Zoom។

សិក្ខាសាលានេះមានគោលបំណងជារួម ដើម្បីបង្កើតបានជាសេចក្តីព្រាង " ផែនការសកម្មភាព គំរោងផែនការរបស់អាស៊ានស្តីពីការគ្របដណ្តប់សេវាសុខាភិបាលសម្រាប់ជនទេសន្តរប្រវេសន៍ រាប់ទាំងជនទេសន្តរប្រវេសន៍ការងារ និង ក្រុមប្រជាជនពិសេស "  ដែលក្នុងនោះផ្តោតសំខាន់ លើ (១)គោលការណ៍ជាយុទ្ធសាស្ត្រ នៃ គំរោងផែនការ (២)ការកំណត់រកសកម្មភាពជាយុទ្ធសាស្ត្រ និងអទិភាព ពេលវេលា ព្រមទាំង លទ្ធផលរំពឹងទុក នៃសក្មភាពទាំងនោះ (៣) កំណត់រកស្ថាប័នឬអ្នកទទួលខុសត្រូវក្នុងចំណោមបណ្តាប្រទេសអាស៊ាន និង ភាគីពាក់ព័ន្ធក្នងការអនុវត្តផែនការ (៤)កំណត់រកសូចនាករដែលអាចវាស់វែងបានសម្រាប់តាមដានវឌ្ឍនភាពនៃការអនុវត្តផែនការ និង (៥ ) គូសវាសផែនទីអង្គភាពបង្គោល ( mapping focal points)សម្រាប់តំបន់ ដើម្បីពង្រឹងការសហការកាងារ និងចែករំលែកព៌័តមានពាក់ព័ន្ធនឹងគោលនយោបាយ កម្មវិធី និងបទពិសោធន៍ល្អៗ ស្តីពីសុខភាពជនទេសន្តរប្រវេសន៍ ក្នុងចំណោមប្រទេសនៃតំបន់អាស៊ាន។

សូមបញ្ជាក់ថា សិក្ខាសាលាថ្នាក់តំបន់នេះ មានការចូលរួមពីប្រតិភូសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ រាប់ទាំងវិស័យការងារ  នៃ ប្រទេសតំបន់អាស៊ាន (ASEAN countries) ដៃគូអភិវឌ្ឍ រាប់ទាំង អង្គការ IOM, អង្គការសុខភាពពិភពលោក (WHO)  ព្រមទាំង  តំណាងមកពីភាគីពាក់ព័ន្ធ ទាំងអ្នកចូលរួមប្រជុំផ្ទាល់ និងតាមអនឡាញមានសរុប ចំនួនប្រមាណ ៧០  រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6