Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគដោយភ្នាក់ងារបង្កររោគដែលមានការគំរាមកំហែងខ្ពស់ដល់សុខភាពសាធារណៈ
ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥

ខេត្តសៀមរាប ៖ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី ការបង្ការ និងការត្រួតការចម្លងរោគដោយភ្នាក់ងារបង្ករោគដែលមានការគំរាមកំហែងខ្ពស់(High-Threat Pathogens) ដល់សុខភាពសាធារណៈ ដែលមានសិក្ខាកាមជាគ្រូបង្គោលមកពី មន្ទីរពេទ្យបង្អែកខេត្តកម្រិត CPA3 និងCAP2 ទូទាំងប្រទេសដែលមានចំនួនសរុប៤៥រូប។ 

គោលបំណងនៃវគ្គបណ្តុះបណ្តាលគ្រូបង្គោលដើម្បី (១)បង្កើនចំណេះដឹង ជំនាញក្នុងការបង្កាការចម្លងដែលបង្ករឡើងដោយមេរោគមានការគំរាមកំហែងខ្ពស់ (២)លើកកម្ពស់វិធានការការពារចាំបាច់ (៣)រៀបចំបណ្តាញគ្រូបង្គោលIPC (៤)រៀបចំខ្លួនឆ្លើយតបគ្រប់ករណីបង្កររោគដោយភ្នាក់ងារ High-Threat Pathogens (HTP) (៥)អនុវត្តការលាងដៃ ការប្រើប្រាស់PPE (៦)បណ្តុះបណ្តាលបន្តសម្រាប់បុគ្គលិកផ្ទាល់ខ្លួននូវចំណេះដឹងជំនាញ និងឥរិយាបទ (៧) រៀបចំផែនកាសកម្មភាព (៨)សហការណ៍ទប់ស្កាត់ការចម្លងរោគឱ្យមានប្រសិទ្ធភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមសាស្ត្រាចារ្យក៏បានផ្តាំផ្ញើទៅសិក្ខាកាមជាគ្រូបង្គោលត្រូវតែបណ្តុះបណ្តាលបន្ត និងត្រូវធ្វើជាអ្នកណែនំាគ្រូបង្វឹក ជាអ្នកវាយតម្លៃ និងសវនករ ជាអ្នកទំនាក់ទំនងជាមួយក្រុមIPC ផ្សេងៗ ជាគម្រូសម្រាប់មន្ត្រីរបស់ខ្លួន ជាអ្នកផ្លាស់ប្តូរអាក្បបកិរិយាមន្ត្រីទាំងឡាយទៅរកភាពជឿនលឿន ជាធនធានដ៏ល្អ ជាអ្នកចូលរួមចំណែកដល់ការអភិវឌ្ឍន៍គោលនយោបាយទៅដល់មន្ទីរពេទ្យខេត្ត ស្រុក និងមណ្ឌលសុខភាពរបស់ខ្លួន។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការបន្តទៀតថា មន្ត្រីបង្គោលត្រូវតាមដាន កែលម្អការងារ IPC នេះជាប្រចាំព្រោះ IPC ជាមូលដ្ឋានគ្រឹះក្នុងការរួមចំណែកកាត់បន្ថយការចម្លងរោគ។ បើទោះបីជាគ្រូពេទ្យមានជំនាញក្នុងការព្យាបាលខ្លាំងប៉ុណ្ណាក៏ដោយបើការងារ IPC មិនបានល្អទេនោះការព្យាបាលនឹងមិនទទួលបានជោគជ័យទាំងស្រុងនោះទេ ឯកឧត្តមសាស្ត្រាចារ្យបន្តទៀតថាសិក្ខាកាមជាគ្រូបង្គោលត្រូវតាមដានការលាងដៃជាប្រចាំដោយប្រើប្រាស់គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវបង្កើតជា SOP សម្រាប់ការអនុវត្តគោលការណ៍IPC នៅតាមមូលដ្ឋានបំរើសេវាសុខភាពនិមួយៗ និងត្រូវធ្វើការវាយតម្លៃជាប្រចាំដោយត្រូវប្រើប្រាស់សូចនាករត្រឹមត្រូវក្នុងគោលបំណងដើម្បីពង្រឹងការចម្លងរោគក្នុងមន្ទីរពេទ្យ និងត្រូវរំលឹកគ្រប់ពេលវេលាសម្រាប់កម្មវិធីការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ(IPC) ព្រោះ IPC ជាមូលដ្ឋានគ្រឹះក្នុងការរួមចំណែកកាត់បន្ថែមការចម្លងរោគ ដែលជាហេតុនាំឱ្យមានការសម្រាកពេទ្យរយៈពេលយូរ ចំណាយអស់ច្រើន ហើយអ្នកជំងឺអាចប្រឈមនឹងគ្រោះថ្នាក់។ល។  ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់នាយកដ្ឋានមន្ទីរពេទ្យ អង្គការដៃគូ និងមន្ត្រីសុខាភិបាលទាំងអស់ដែលបានចូលរួមបម្រើសេវាថែទាំសុខភាពជូនប្រជាជននាពេលកន្លងមក និងបន្តពង្រឹងសមត្ថភាព គុណភាព សីលធម៌វិជ្ជាជីវៈឱ្យកាន់តែប្រសើឡើងដើម្បីឱ្យវិស័យសុខាភិបាលរីកចម្រើនជាលំដាប់ និងសូមឱ្យអង្គការដៃគូទាំងអស់ជួយគាំទ្រទាំងបច្ចេកទេស និងថវិកា លើការងារIPC នេះជាបន្តទៀត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13