ការចុះពិនិត្យមើលការផ្តល់សេវាសុខាភិបាលនៅមណ្ឌលសុខភាពជាន់ជុំ ភ្នំដិន ប្រាំបីមុំ និងមណ្ឌលសុខភាពចំបក់ ខេត្តតាកែវ
ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៤
ខេត្តតាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារដឹកនាំជំរុញ និងពង្រឹងគុណភាពសេវាមណ្ឌលសុខភាព១២ រាជធានី ខេត្ត រួមដំណើរដោយ ឯកឧត្តមសាស្ត្រាចារ្យជំនួយ ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យមើលការផ្តល់សេវាសុខាភិបាលនៅមណ្ឌលសុខភាពជាន់ជុំ ភ្នំដិន ប្រាំបីមុំ នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិគីរីវង់ និងមណ្ឌលសុខភាពចំបក់នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាទី ខេត្តតាកែវ។
គោលបំណងក្នុងការចុះពិនិត្យ៖
- ពិនិត្យ និងផ្តល់យោបល់ក្នុងការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពនៅតាមមណ្ឌលសុខភាព
- ការលើកកម្ពស់ប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល
- ការបណ្តុះបណ្តាលដល់មន្ត្រីនៅមូលដ្ឋាន
- ការគ្រប់គ្រង និងផ្តត់ផ្គង់ឱសថ សម្ភារ បរិក្ខារ ឱ្យមានរបៀបរាប់រយ
- ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ
- ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា សម្រាប់គ្រប់គ្រងទិន្នន័យ
- ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា សម្រាប់គ្រប់គ្រងទិន្នន័យ
- បើកដំណើរការផ្តល់សេវា ២៤ម៉ោង លើ ២៤ម៉ោង ក្នុង៧ថ្ងៃ។