Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងលើកទិសដៅអនុវត្តបន្ត ដើម្បីពង្រឹងការងារគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជន
ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជន និងស្រាវជ្រាវបាតុភាពមិនប្រក្រតីនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន និង ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជន និងស្រាវជ្រាវបាតុភាពមិនប្រក្រតីនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន បានអញ្ជើញដឹកនាំកិច្ចប្រជុំទូទាំងប្រទេស ស្ដីពីការពិនិត្យវឌ្ឍនភាព និងលើកទិសដៅអនុវត្តបន្តដើម្បីពង្រឹងការងារគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជន ដែលមានការចូលរួមរបស់ ឯកឧត្ដមអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល អគ្គនាយករងបច្ចេកទេសសុខាភិបាល នាយកដ្ឋានមន្ទីរពេទ្យ និងឯកឧត្ដម លោកជំទាវ ប្រធានមន្ទីរ និង អនុប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត លោក លោកស្រីប្រធាន អនុប្រធានការិយ័តកម្មនិយ័តកម្ម សុខាភិបាលរាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធការងារគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជនចំនួនប្រមាណ ៨៥នាក់។ 

កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យវឌ្ឍនភាពការងារអនុវត្តកន្លងមក និងលើកទិសដៅអនុវត្តបន្តដើម្បីពង្រឹងការងារគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជន។

របៀបវារៈកិច្ចប្រជុំ
១. ការបង្ហាញរបាយការណ៍វឌ្ឍនភាពនៃមូលដ្ឋានសេវាឯកជនតាមបណ្តារាជធានី ខេត្ត ក្នុងរយៈពេលមួយឆ្នាំ
២. ការធ្វើបច្ចុប្បន្នភាពនូវលក្ខខណ្ឌថ្មីបន្ថែមសម្រាប់មូលដ្ឋានសុខាភិបាលឯកជន
៣. ការពង្រឹងប្រព័ន្ធបញ្ជូនជំងឺនៅតាមមូលដ្ឋានសុខាភិបាលឯកជន
៤. ការពិភាក្សា និងដំណោះស្រាយបញ្ហាផ្សេងៗ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

ប្រភេទព្រឹត្តិការណ៍