ការចុះពិនិត្យការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋានសុខាភិបាល នៅខេត្តតាកែវ
ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៤
ខេត្តតាកែវ៖ នាថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋានសុខាភិបាលសាធារណៈ គឺនៅមន្ទីរពេទ្យបង្អែកគិរីវង់ និងមន្ទីរពេទ្យបង្អែកកោះអណ្តែត នៅក្នុងខេត្តតាកែវ។
ការចុះពិនិត្យនេះ មានគោលបំណងដូចខាងក្រោម៖
១-ពិនិត្យ លើការថែទាំ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងអនាម័យ
២-ជំរុញលើកកម្ពស់ការពង្រឹងសមត្ថភាពក្នុងការផ្តល់សេវា ដោយមានការបណ្ដុះបណ្ដាលបន្ត និងការទំនាក់ទំនងព្រមទាំងយកចិត្ដទុកដាក់ជាមួយអ្នកជំងឺ
៣-ការគ្រប់គ្រង និងផ្គត់ផ្គង់ឱសថ
៤-ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា សម្រាប់គ្រប់គ្រងទិន្នន័យ និង
៥-ការពង្រឹងសាមគ្គីភាពផ្ទៃក្នុងអង្គភាព ។