កិច្ចប្រជុំប្រកាសសមាសភាពលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងសុខាភិបាល និងពិភាក្សាលើស្ដង់ដាសម្រាប់រៀបចំក្រុមវេជ្ជសាស្ត្រសង្រ្គោះបន្ទាន់ SOP/EMT ដើម្បីឆ្លើយតបពេលមានគ្រោះមហន្តរាយក្នុងវិស័យសុខាភិបាល
ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងសុខាភិបាល និងពិភាក្សាលើស្ដង់ដាសម្រាប់រៀបចំក្រុមវេជ្ជសាស្ត្រសង្រ្គោះបន្ទាន់ SOP/EMT ដើម្បីឆ្លើយតបពេលមានគ្រោះមហន្តរាយក្នុងវិស័យសុខាភិបាល នៃក្រសួងសុខាភិបាល ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នៅទីស្តីការក្រសួងសុខាភិបាល។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិការនៃក្រុមលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងសុខាភិបាល និងក្រុមការងារ EMT អង្គការសុខភាពពិភពលោក។