Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិគ្រោះយោបល់លើកទី២ ដើម្បីសហការគ្នាក្នុងការបង្កើតយុទ្ធសាស្ត្រនៃសុខភាពតែមួយសម្រាប់កម្ពុជា
ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ ដើម្បីសហការគ្នាក្នុងការបង្កើតយុទ្ធសាស្ត្រនៃសុខភាពតែមួយសម្រាប់កម្ពុជា ។  

គោលបំណងសំខាន់នៃកិច្ចប្រជុំពិគ្រោះយោបល់លើកទី២នេះ គឺ៖
-  ដើម្បីពិនិត្យលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់លើកទី១
- រួមគ្នាពិនិត្យឡើងវិញនូវសេចក្តីព្រាងលើកដំបូងនៃយុទ្ធសាស្ត្រជាតិសុខភាពតែមួយ សម្រាប់កម្ពុជា
- ប្រមូលធាតុចូល និងមតិកែលម្អបន្ថែមទៀតដើម្បីដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងយុទ្ធសាស្ត្រជាតិសុខភាពតែមួយ

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល ឯកឧត្តម លោក លោកស្រី តំណាងក្រសួងសុខាភិបាល តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍នានារួមមាន៖ អង្គការសុខភាពពិភពលោក (WHO), FAO, KfW, PATH, USCDC, USAID, PSI, IPC និង Cambohun ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

ប្រភេទព្រឹត្តិការណ៍