កិច្ចប្រជុំរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តបន្ត នៅជុំទី៣
ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដោយអនុវត្តតាមការបែងចែកតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំពី ឯកឧត្ដមសាស្ត្រាចារ្យឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ ទទួលបន្ទុកជួយពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក និងក្រុមការងារដែលមានឯកឧត្ដម លោកជំទាវ ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ បានជួបប្រជុំគ្នា ដើម្បីរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តបន្ត នៅជុំទី៣។
អង្គប្រជុំនេះធ្វើឡើងក្នុងគោលបំណងដូចខាងក្រោម៖
១- ស្តាប់របាយការណ៍អំពីវឌ្ឍនភាព នៃការចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកនៅជុំទី៣ កន្លងមក
២- ប្តូរ និងបែងចែកភារកិច្ចទទួលខុសត្រូវទៅលើខេត្តដែលនឹងត្រូវទទួលចុះពង្រឹងបន្ទាប់
៣- ផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ នៃការចុះពង្រឹងគុណភាពសេវាកន្លងមក
៤- ផែនការសកម្មភាពចុះពង្រឹងគុណភាពសេវានៅជំហានបន្ទាប់។