Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំលើកទី១២​ របស់ក្រុមការងារ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព "សេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពបង្គ្រប់ សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក" ( CPA Guidelines)
ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖​ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងការណែនាំពី ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការ នាព្រឹកថ្ងៃទី១៣​ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល  ឯកឧត្តម​វេជ្ជ. ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេស​ ដើម្បីរៀបចំសេចក្តីណែនាំសម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក បានសហការជាមួយ ឯកឧត្តម លោកជំទាវអនុប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១២​ របស់ក្រុមការងារ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព " សេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពបង្គ្រប់  សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក" ( CPA Guidelines) ។ 

អង្គប្រជុំបានដំណើរការពេញមួយព្រឹកដោយរលូន និងជោគជ័យ ដែលក្នុងនោះបានផ្តោតសំខាន់ និងពិភាក្សាយ៉ាងលំអិតលើការធ្វើបច្ចុប្បន្នភាពនៃ"ជំពូកស្តីពីការអភិវឌ្ឈធនធានមនុស្ស " និង "ជំពូកស្តីពីការគ្រប់គ្រងឱសថនិងបរិក្ខារ និងផលិតផលសុខាភិបាល" ព្រមទាំងកិច្ចការមួយចំនួនទៀត។ គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះក្រុមការងារបានដំណើរការការងាររបស់ខ្លួនអស់រយ:ពេលប្រមាណ ១១ខែ និងបានបំពេញការងារបានប្រមាណ ៧៦% ធៀបនឹងទំហំការងារសរុប ហើយដែលគ្រោងនឹងបញ្ចប់តាមផែនការគ្រោងទុកអោយបានមុនដំណាច់ឆ្នាំ២០២៤ ខាងមុខនេះ។

អង្គប្រជុំនេះ បានរៀបចំតាមកិច្ចប្រជុំផ្ទាល់​ និងអនឡាញ តាមប្រព័ន្ធZoom ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ  អនុរដ្ឋលេខាធិការ ទីប្រឹក្សា​ លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន​ នាយកដ្ឋាន អង្គភាពថ្នាក់កណ្តាល តំណាងមន្ទីរសុខាភិបាល និង មន្ទីរពេទ្យបង្អែកខេត្ត ស្រុក​ តំណាងដៃគូអភិវឌ្ឍន៍ សមាជិកសមាជិការក្រុមការងារ និងអ្នកពាក់ព័ន្ធនឹងក្រុមការងារ CPA ចូលរួមទាំងអស់ មានចំនួន ៣៧រូប ។

Image 1
Image 2
Image 3

ប្រភេទព្រឹត្តិការណ៍