Cambodia
ព័ត៌មានលំអិត

Image
ការចុះអភិបាល និងត្រួតពិនិត្យការងារ នៅក្នុងមន្ទីរពេទ្យខេត្តតាកែវ
ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៤

ខេត្តតាកែវ៖ នាថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលទទួលបន្ទុកការងារពង្រឹងមន្ទីរពេទ្យខេត្ត អមដំណើរដោយ ឯកឧត្តម ឈុំ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានឃ្លាំងឱសថកណ្តាល និងប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានចុះអភិបាលការងារនៅក្នុងមន្ទីរពេទ្យខេត្តតាកែវ។

ក្រោយពីបានចុះពិនិត្យទិដ្ឋភាព និងសកម្មភាពជារួមរួចមកឃើញថា ការផ្តល់សេវារបស់មន្ទីរពេទ្យបានល្អ មានអ្នកជំងឺជាច្រើនបានមកទទួលយកសេវាសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ទន្ទឹមចំណុចល្អ ក្រុមការងាររកឃើញចំណុចខ្វះខាតខ្លះដែលត្រូវកែលម្អ។ 

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបើកកិច្ចប្រជុំពិភាក្សាជាពីរវគ្គ គឺជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យមានសមាសភាព លោកប្រធានមន្ទីរសុខាភិបាលខេត្ត្ត និងប្រធាន អនុប្រធានមន្ទីរពេទ្យ ដើម្បីពិភាក្សារួមរកដំណោះស្រាយនូវបញ្ហាខ្វះខាតដែលមានឈានទៅរកការឯកភាពធ្វើផែនការកែលម្អមានដំណាក់កាលច្បាស់លាស់។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបប្រជុំជាមួយថ្នាក់ដឹកនាំចាប់ពីនាយសាល នាយផ្នែក និងមន្ត្រីសំខាន់ៗក្នុងមន្ទីរពេទ្យ ដើម្បីដឹងឮ និងឯកភាពទទួលយកផែនការកែលម្អ ដើម្បីរួមគ្នាអនុវត្តក្នុងរយៈពេល៦ខែខាងមុខនេះផងដែរ។ អង្គប្រជុំបានប្រព្រឹត្តទៅដោយភាពស្និតស្នាល ផុលផុស និងបានឯកភាពទទួលយកផែនការកែលម្អចំណុចខ្វះខាតរបស់មន្ទីរពេទ្យកន្លងមក។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

ប្រភេទព្រឹត្តិការណ៍