កិច្ចប្រជុំគណៈគ្រប់គ្រង ដើម្បីពិនិត្យបញ្ចប់ផែនការប្រតិបត្តិរបស់គម្រោង ឆ្នាំ២០២៥ នៃគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល (SPESHP)
ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោង (SPESHP) បានដឹកនាំកិច្ចប្រជុំគណៈគ្រប់គ្រង ដើម្បីពិនិត្យបញ្ចប់ផែនការប្រតិបត្តិរបស់គម្រោង ឆ្នាំ២០២៥ នៃគម្រោង (SPESHP) នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ប្រធានគម្រោងទទួលបន្ទុកបច្ចេកទេស លោកសាស្រ្តាចារ្យជំនួយ ម៉ម សុវត្ថា ប្រធានគម្រោងទទួលបន្ទុកដំណើរការ ឯកឧត្តម មាន ឈីវុន ទីប្រឹក្សាគម្រោង គណៈគ្រប់គ្រងគម្រោង និងក្រុមការងាររបស់គម្រោង ផ្នែកលទ្ធកម្ម និងផ្នែកហិរញ្ញវត្ថុ។