Cambodia
ព័ត៌មានលំអិត

Image
កិច្ចជំនួបប្រជុំស្តីអំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ជាមួយដៃគូវិនិយោគនៃព្រះរាជាណាចក្រថៃឡង់ដ៏
ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង​ ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយលោក Pisit Wannavithayapa, នាយកប្រតិបត្តិក្រុមហ៊ុន PCL Holding Company Limited ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យ​រដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ក្រុមហ៊ុន PCL Holding Company Limited ដែលបានគាំទ្រមន្ទីរពេទ្យកាល់ម៉ែត ជាពិសេសលើផ្នែកប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងមន្ទីរពិសោធន៍ (Laboratory Information System) ដែលអាចជួយសម្រួលបន្ទុកការងារ និងពន្លឿនលទ្ធផលមន្ទីរពិសោធន៍ បានយ៉ាងជោគជ័យនាពេលកន្លងមក។ លោក Pisit Wannavithayapa, នាយកប្រតិបត្តិក្រុមហ៊ុន PCL Holding Company Limited បានជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យ​រដ្ឋមន្ត្រី ថា ក្រុមហ៊ុន PCL Holding Company Limited រីករាយដែលមានឱកាសចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការគាំទ្រធ្វើបរិវត្តកម្មឌីជីថលផ្នែកសុខភាព ដែលអាចជួយលើកកម្ពស់សមត្ថភាព និងគុណភាពមន្ទីរពិសោធន៍ ព្រមទាំងអាចពន្លឿនពេលវេលាទទួលលទ្ធផលបានយ៉ាងរហ័ស សម្រួលដល់ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ បានទាន់ពេលវេលា។ 

អង្គប្រជុំបានពិនិត្យ និងពិភាក្សា អំពីលទ្ធភាពពង្រីក ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងមន្ទីរពិសោធន៍ (Laboratory Information System) ទៅកាន់មន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យតំបន់បន្ថែមទៀត ព្រមទាំងពិភាក្សាលើគម្រោងកិច្ចសហប្រតិបត្តិការលើគម្រោងមួយចំនួនដូចជា៖ Prenatal Screening Solution (Genetic disorder) ស្វែងរកជំងឺ Down Syndroms តាំងពីទារកនៅក្នុងផ្ទៃ Thalassemia screening 
IEM: Inborn error​metabolism screening ដើម្បីកំណត់ភាពមិនប្រក្រតីនៃការផលិត enzyme ដែលបណ្តាលមកពី ការបម្រែបម្រួលហ្សែន។ ការធ្វើ screening នេះអាចជួយកាត់បន្ថយអត្រាមរណភាពកុមារ ដោយយើងអាចរកមូលហេតុឃើញទាន់ពេលវេលា​ និងព្យាបាលបានទាន់ពេលវេលា។

ការស្រាវជ្រាវរកមេរោគ HPV ដែលអាចបង្កជំងឺមហារីមាត់ស្បូន​ គម្រោងស្រាវជ្រាវ Sepsis solution តាមរយៈការពង្រីកសមត្ថភាពរបស់ម៉ាស៊ីន Hemogram អាចសម្គាល់បានជាមុនថាតើអ្នកជំងឺណាដែលអាចមានការវិវឌ្ឍទៅជា ការបង្ករោគធ្ងន់ធ្ងរ (Severe Sepsis) បាន។ គម្រោងនេះ អាចកាត់បន្ថយអត្រាស្លាប់ និងរយៈពេលសម្រាកពេទ្យបានច្រើន។
 
 ឯកឧត្តមសាស្ត្រចារ្យរដ្ឋមន្ត្រី បានគាំទ្រជាគោលការណ៍ និងលើកទឹកចិត្តក្រុមហ៊ុនពិភាក្សាលម្អិតជាលក្ខណៈបច្ចេកទេស ជាមួយអង្គភាពជំនាញ នៃក្រសួងសុខាភិបាល និងជាមួយមន្ទីរពេទ្យគោលដៅ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន ស្របតាមតម្រូវការជាក់ស្តែងរបស់មន្ទីរពេទ្យនីមួយៗ ស្របតាមផែនការអាទិភាពវិស័យសុខាភិបាល។ 

Image 1
Image 2
Image 3
Image 4
Image 5
Image 6

ប្រភេទព្រឹត្តិការណ៍