កិច្ចប្រជុំលើកទី៥ របស់ក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល
ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលបានបើកអង្គប្រជុំលើកទី៥ របស់ខ្លួន ដោយមានការចូលរួមពីសមាជិក ក្រុមប្រឹក្សាភិបាល និងជំនួយការមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល សរុបចំនួន១០រូប។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យទៅលើ៖
- វឌ្ឍនភាពសកម្មភាពការងារត្រីមាសទី៣ ឆ្នាំ២០២៤
- វឌ្ឍនភាពចំណូលចំណាយត្រីមាសទី៣ ឆ្នាំ២០២៤
- ផែនការសកម្មភាពត្រីមាសទី៤ ឆ្នាំ២០២៤។