Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យសម្រេចលើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០២៤-២០២៨
ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចូលរួមក្នុង កិច្ចប្រជុំអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យសម្រេចលើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ផ.យ.អ.ជ.២០២៤-២០២៨  នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០២៤-២០២៨។ កិច្ចប្រជុំបានដំណើរការពេញមួយថ្ងៃដោយរលូន និងទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ ដែលក្នុងនោះអង្គប្រជុំបានពិភាក្សាយ៉ាងល្អិតល្អន់ និងឯកភាពលើការពិនិត្យកែសម្រួលលើបណ្តាផ្នែកជាអត្ថបទ និងតួលេខជាសូចនាករជាដើម  ក្នុងមួយជំពូកម្តងៗ ចាប់ពីជំពូកទី១ដល់ជំពូកទី៥ និងឈានដល់មួយផ្នែកនៃជំពូកទី៦ នៃសេចក្តីព្រាងរបស់ ផ.យ.អ.ជ.។ 

គួរកត់សំគាល់ថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងនៃក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាង អង្គការUNDP និងដៃគូ តំណាងអង្គការសង្គមស៊ីវិល ព្រមទាំង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក មន្ត្រីពាក់ព័ន្ធនៃ ក្រសួងផែនការ និងអ្នកពាក់ព័ន្ធចូលរួមទាំងអស់សរុបមាន ចំនួនប្រមាណ ១១០រូប ។

Image 1
Image 2
Image 3
Image 4

ប្រភេទព្រឹត្តិការណ៍