កិច្ចប្រជុំលើកទី២១ ក្រុមការងារបច្ចេកទេស ស្ដីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(TWG-SNDD)
ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៤
ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដម សុខ សំអាង រដ្ឋលេខាធិការ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេស ស្ដីពីការអភិវឌ្ឍនតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(TWG-SNDD) លើកទី២១ នៅទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប និងជាប្រធានក្រុមការងារបច្ចេកទេសស្ដីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យ ពិភាក្សា និងអនុម័តរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ (១)លក្ខខណ្ឌការងាររបស់ក្រុមការងារបច្ចេកទេស (២)សូចនាករត្រួតពិនិត្យរួមឆ្នាំ២០២៥-២០២៦ (៣)បញ្ហាផ្សេងៗ។
សូមបញ្ជាក់ផងដែរ កិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស ដែលជាសមាជិក នៃក្រុមការងារក្រុមការងារបច្ចេកទេសស្ដីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ចំនួន ៦២នាក់។