Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងការជួបសំណេះសំណាលជាមួយប្រធានផ្នែក នាយសាល រួមជាមួយថ្នាក់ដឹកនាំ និងទីប្រឹក្សាមន្ទីរពេទ្យ
ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៤

នារសៀលថ្ងៃព្រហស្បតិ៍ ៧ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំត្រីមាសទី ៣ ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីពិនិត្យពីវឌ្ឍនភាពនៃការងារគ្រប់គ្រង ការងារបច្ចេកទេស ព្រមទាំងការលើកទិសដៅផែនការសកម្មភាពជំហានបន្ទាប់ផងដែរ។ 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យបានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ នាយផ្នែក នាយផ្នែករង នាយសាល នាយសាលរងទាំងអស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងបានផ្តល់អនុសាសន៍ណែនាំ និងក្រើនរំលឹកដល់ថ្នាក់ដឹកនាំផ្នែក និងមន្រ្តីសុខាភិបាលទាំងអស់៖
- សូមឲ្យក្រុមការងារក្នុងផ្នែកមានការសហការយ៉ាងជិតស្និតបំផុតដើម្បរួមគ្នាលើកកំពស់ការបំរើសេវាសុខភិបាល ក៏ដូចជាការរកដំណោះស្រាយលើបច្ចេកទេសព្យាបាលជូនអ្នកជំងឺឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ 
- សូមទទួលយកនូវមតិយោបល់ត្រលប់ និងតម្រូវការពីប្រជាពលរដ្ឋតាមគ្រប់រូបភាព និងបង្ករលក្ខណៈងាយស្រួលអោយទទួលបានពត៎មានត្រលប់ សម្រាប់គ្រប់ផ្នែកទាំងថែទាំ និងគ្រប់គ្រងសេវា ដើម្បីជួយលើកកំពស់ការបំរើសេវានៅមន្ទីរពេទ្យ ឲ្យកាន់តែប្រសើរឡើង និងបានការពេញចិត្តពីប្រជាពលរដ្ឋ។
- សូមពង្រឹងសមត្ថភាព និងការអភិវឌ្ឍន៍នូវបច្ចេកវិទ្យាថ្មីៗដើម្បីធ្វើរោគវនិច្ឆ័យព្យាបាលអោយបានត្រឹមត្រូវក្នុងការព្យាបាលជូនអ្នកជំងឺឲ្យមានប្រសិទ្ធភាពខ្ពស់និងទាន់ពេលវេលា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

ប្រភេទព្រឹត្តិការណ៍