Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សាជាមួយប្រតិភូ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីបង្ហាញអំពី របកគំហើញ នៃការសិក្សាស្រាវជ្រាវរកមេរោគនៅក្នុងសត្វប្រចៀវ
ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ បានទទួលជួបជាមួយប្រតិភូ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលដឹកនាំដោយ លោកសាស្ត្រាចារ្យ André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីបង្ហាញអំពី របកគំហើញ នៃការសិក្សាស្រាវជ្រាវរកមេរោគនៅក្នុងសត្វប្រចៀវ។

ក្នុងនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ជូ មុនីដារិន អគ្គនាយករង នៃក្រសួងបរិស្ថាន ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តមនាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងលោក លោកស្រី តំណាងអគ្គនាយកបច្ចេកទេសសុខាភិបាល និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺ នៃក្រសួងសុខាភិបាល  ព្រមទាំងក្រុមការងារនៃគម្រោងសុខភាពតែមួយ (One Health) ។

គោលបំណង ក្នុងការជំនួបពិភាក្សាបានបង្ហាញអំពីរបបគំហើញ នៃការរកឃើញមេរោគ Coronavirus នៅក្នុងសត្វប្រចៀវ មិនមានទំនាក់ទំនងជាមួយនឹងការរីករាលដាលនៃជំងឺ Coronavirus នៅលើមនុស្សនៅកម្ពុជា នោះទេ។ ការសិក្សានេះ បានរកឃើញថាមេរោគ SARS-COV-2 ដែលកើតមានក្នុងសត្វប្រចៀវ ដោយតាមការបង្ហាញនេះ មិនទាន់មានភស្តុតាងណាមួយបញ្ជាក់ច្បាស់ពីការចម្លងពីសត្វប្រចៀវ ទៅមនុស្សនៅឡើយទេ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

ប្រភេទព្រឹត្តិការណ៍