កិច្ចប្រជុំបន្ត ស្តីពីការពិភាក្សា ពិគ្រោះយោបល់ និងធ្វើបច្ចុប្បន្នភាពលើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងសេវាសុខាភិបាល
ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៣:០០ នាទីរសៀល ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងអមដោយ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំបន្ត ស្តីពីការពិភាក្សា ពិគ្រោះយោបល់ និងធ្វើបច្ចុប្បន្នភាពលើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងសេវាសុខាភិបាល។
ក្នុងកិច្ចពិភាក្សានេះដែរ ក្រុមការងារបានពិនិត្យមើលជាលក្ខណៈលម្អិត និងស៊ីជម្រៅបន្ថែមទៀត ដោយយោងបរិបទបច្ចប្បន្ន សំដៅខិតខំឆ្លើយតបបានជាអតិបរមាចំពោះតម្រូវការលើសេវាថែទាំ-ព្យាបាល ដោយសិក្សាលើមាត្រានីមួយៗ និងមានការចូលរួមពីអ្នកជំនាញបច្ចេកទេស អ្នកជំនាញច្បាប់ទទួលនូវធាតុចូលតាមលក្ខណៈបច្ចេកទេសតម្រូវ រហូតដល់សេចក្តីព្រាងច្បាប់នេះមានភាពគ្រប់ជ្រុងជ្រោយ។