ទស្សនកិច្ច និងសន្និសីទអន្តរជាតិស្តីពីមន្ទីរពិសោធន៍វេជ្ជសាស្ត្រ
ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤
សាធារណរដ្ឋប្រជាមានិតចិន៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ2024 ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារជាមន្ត្រីបច្ចេកទេសមន្ទីរពិសោធន៍នៃនាយកដ្ឋានមន្ទីរពេទ្យ ចំនួន៣នាក់ ចូលរួមទស្សនកិច្ច និងចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពីមន្ទីរពិសោធន៍វេជ្ជសាស្ត្រ។
សន្និសីទធ្វើឡើងក្នុងគោលបំណងដូចខាងក្រោម៖
-ចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការគាំទ្រដំណើរការប្រកបដោយគុណភាព នៃសេវាមន្ទីរពិសោធន៍នៅក្នុងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរ
-ចែករំលែកបទពិសោធន៍ Modern culture and Technology for testing
-ចូលរួម Preconference and International Symposium conference។
សន្និសីទនោះក៏បានផ្តោតទៅលើភាពជឿនលឿន នៃផ្នែកវេជ្ជសាស្ត្រក្នុងមន្ទីរពិសោធន៍ ការធ្វើរោគវិនិច្ឆ័យច្បាស់លាស់សម្រាប់ជំងឺដូចជា Coeliac Disease Diagnosis Cardiac Hs Troponin review and update Measurement and Clinical use of Vitamin D metabolites Laboratory Diagnosis of Autoimmune disease Innovative approaches to H.Pylori testing: The impact of Snibe Immunoassays ,etc។ ក្នុងនោះក៏មាន ការធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលផលិតកម្ម DYB នៃទីក្រុងសិនជិន និងទស្សនកិច្ចនៅក្រុមហ៊ុន Snibe ផងដែរ។
ដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីសមាជិកសរុបប្រមាណ២៧០នាក់ និងមកពី១៥ប្រទេស។