រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដម សុខ សំអាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសេចក្ដីព្រាង ប្រកាសស្ដីពីការធ្វើប្រតិភូកម្មសិទ្ធអំណាចទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត ក្នុងការពិនិត្យ ផ្ដល់យោបល់ និងសម្រេចលើការចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសមមូល ៥(ប្រាំ) លានដុល្លារអាមេរិកចុះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការ និងឯកឧត្ដមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ព្រមទាំង ឯកឧត្ដមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងប្រធាន-តំណាងប្រធាន នាយកដ្ឋានជាសមាជិក។