Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិគ្រោះយោបល់រវាងក្រសួងសុខាភិបាល អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងដៃគូអភិវឌ្ឍន៍ធនាគារពិភពលោក-Global Financing Facility ស្តីពីការចូលរួមពីវិស័យឯកជន
ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមដឹកនាំរួមគ្នាក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងក្រសួងសុខាភិបាល អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងដៃគូអភិវឌ្ឍន៍ធនាគារពិភពលោក-Global Financing Facility (GFF) ស្តីពីការចូលរួមពីវិស័យឯកជន ក្នុងវិស័យសុខាភិបាល (Private Sector Engagement-PSE) ក្នុងគោលបំណងពិនិត្យ ធ្វើបច្ចុប្បន្នភាព និងគ្របដណ្តប់លើផែនការសកម្មភាពការងារ។

គោលបំណងនៃកិច្ចប្រជុំនេះ បានពិភាក្សាទៅលើ៖
១. ចំណុចស្របគ្នាចំនួន ៣ (ការវាយតម្លៃទីផ្សាររហ័ស ទិន្នន័យសម្រាប់អភិបាលកិច្ច និងក្របខ័ណ្ឌយុទ្ធសាស្ត្រ សម្រាប់ការចូលរួមពីវិស័យឯកជន។
២. មតិកែលម្អលើការរកឃើញជាបណ្តោះអាសន្នពីការវាយតម្លៃរហ័ស និងជំហានបន្ទាប់។
៣. ការត្រៀមរៀបចំ និងការកំណត់ពេលវេលាសម្រាប់ការដាក់ឱ្យដំណើរការនូវក្របខណ្ឌយុទ្ធសាស្ត្រសម្រាប់វិស័យឯកជន។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ឯកឧត្តមអគ្គនាយកទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ តំណាងក្រសួងសុខាភិបាល តំណាងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) លោកស្រីវេជ្ជបណ្ឌិត Ha Thi Hong Nguyen, Cluster Lead for Health នៃធនាគារពិភពលោក លោកស្រីវេជ្ជបណ្ឌិត Sneha Kanneganti, Senior Private Sector Specialist and Private Sector Lead for the Global Financing Facility (GFF) និងលោក លោកស្រី ជាក្រុមការងារពាក់ព័ន្ធ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

ប្រភេទព្រឹត្តិការណ៍