Cambodia
New Details

Image
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងសេចក្តីសម្រេចស្ដីពី ការបង្កើតក្រុមការងារពិសេសថ្នាក់ជាតិសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់
January 28, 2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវ​វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំប្រតិភូសុខាភិបាល រួមមាន ឯកឧត្តមវេជ្ជបណ្ឌិត ជូ ម៉េងចាន់ ឯកឧត្តម ហុក ខៀវ លោកបណ្ឌិត ហ៊ុយ រ៉េកុល និងសហការី អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងសេចក្តីសម្រេចស្ដីពី ការបង្កើតក្រុមការងារ​ថ្នាក់ជាតិសម្រាប់​តាម​ដាន​ និង​ វាយតម្លៃ​ ដេីម្បី​ ឈានទៅ​ ការលុបបំបាត់ជំងឺគ្រុនចាញ់ នាពេល​អនាគត​។ 

កិច្ច​ប្រជុំ​នេះ​ ត្រូវ​បានដឹក​នាំ​ ដោយ​ ឯកឧត្ដម​  សុក ផេង រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់​ គោល​បំណង​សំខាន់​ គឺ​ផ្តោត​លើ​  ការពិនិត្យ និងសម្រេចអំពី សេចក្ដីព្រាងសេចក្តីសម្រេចស្ដីពី ការបង្កើតក្រុមការងារ​ ថ្នាក់ជាតិ និង​តួនាទី​ ភារកិច្ច​ របស់​ក្រុម​ការងារ​ ដែលក្រុមការងារថ្នាក់ជាតិនេះគឺ មានសារៈសំខាន់ណាស់សម្រាប់ជួយដល់ការងារលុបបំបាត់ជំងឺគ្រុនចាញ់ និងនាំឱ្យប្រទេសកម្ពុជាឈានទៅទទួលបាននូវវិញ្ញាបនបត្រគ្មានជំងឺគ្រុនចាញ់នា​ពេល​អនាគត​ ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7