រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី២៨ ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ ដែលមានរយៈពេល ២ថ្ងៃ របស់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។
គោលបំណង:
- ការជំរុញការស្រាវជ្រាវជំងឺរបេងគ្រប់សណ្ឋានស្របតាមទិសដៅថ្មី របស់ កម្មវិធីជាតិ និង អន្តរជាតិ និងតាមអនុសាសន៍ណែនាំរបស់អង្គការសុខភាពពិភពលោក ដែលមានគោលដៅកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់ដោយសារជំងឺរបេងឱ្យថយចុះជាលំដាប់ទៅតាមផែនការយុទ្ធសាស្ត្ររបស់កម្មវិធីជាតិ នៃ ក្រសួងសុខាភិបាល ។
- អនុវត្ត គោលនយោបាយ ក្នុងការធ្វើ រោគវិនិច្ឆ័យ និង ព្យាបាល ជំងឺ របេង ប្រកបដោយ គុណភាព ប្រសិទ្ធភាព និង ឥតបង់ថ្លៃ ។
- ពង្រឹងការ ព្យាបាលបង្ការជំងឺរបេង កុមារ ក្រុមអ្នកផ្ទុកមេរោគអេដស៍ អ្នកកេីតជំងឺទឹកនោមផ្អែម និង ពិរុទ្ធជន ។ ល។
- ពង្រឹងការសហការ ការងាររបេង សាំថ្នាំ ដេីម្បីកាត់បន្ថយអត្រាឈឺនិងស្លាប់ ។
ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បាន ថ្លែងអំណរគុណ ជូនចំពោះ ផ្នែកពាក់ព័ន្ធទាំងអស់ និងធ្វើការណែរនាំ បន្ថែម ឲ្យអង្គសន្និបាតយកចិត្តទុកដាក់ ការងារអនុវត្តកន្លងមក ការវិភាគលើ ចំណុចខ្លាំងនិង ខ្សោយ ដេីម្បីឈានទៅសំរេចគោលដៅ ស្របតាមយុទ្ធសាស្រ្តបពា្ចប់ជំងឺរបេង និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព។
អង្គសន្និបាតមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសុខាភិបាល តំណាងក្រសួងពាក់ព័ន្ធ គម្រោងមូលនិធិសកល មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាល រាជធានីខេត្ត តំណាងដៃគូអភិវឌ្ឍន៍ដែលមានចំនួនសរុប ២៣៨រូប។