Cambodia
ព័ត៌មានលំអិត

Image
ពិធីបើកសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី២៨ ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន
ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី២៨ ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ ដែលមានរយៈពេល ២ថ្ងៃ របស់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។

គោលបំណង:

​- ការជំរុញការស្រាវជ្រាវជំងឺរបេងគ្រប់សណ្ឋាន​ស្របតាម​ទិសដៅ​ថ្មី​ របស់​ កម្មវិធី​ជាតិ​ និង​ អន្តរជាតិ​ និង​តាមអនុសាសន៍ណែនាំរបស់អង្គការសុខភាពពិភពលោក ដែលមានគោលដៅកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់ដោយសារជំងឺរបេងឱ្យថយចុះជាលំដាប់ទៅតាមផែនការយុទ្ធសាស្ត្ររបស់កម្មវិធីជាតិ នៃ​ ក្រសួង​សុខាភិបាល​ ។ 

- អនុវត្ត​ គោលនយោបាយ​ ក្នុង​ការ​ធ្វើ​ រោគ​វិនិច្ឆ័យ​ និង​ ព្យាបាល​ ជំងឺ​ របេង​ ប្រកបដោយ​ គុណភាព​   ប្រសិទ្ធភាព​ និង​ ឥតបង់ថ្លៃ​ ។ 

- ពង្រឹង​ការ​ ព្យាបាល​បង្ការ​ជំងឺ​របេង​ កុមារ​  ក្រុម​អ្នក​ផ្ទុក​មេរោគ​អេដស៍​ អ្នក​កេីត​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ ពិរុទ្ធជន​ ។ ល។ 

- ពង្រឹង​ការ​សហការ​ ការងារ​របេង​ សាំ​ថ្នាំ​ ដេីម្បី​កាត់​បន្ថយ​អត្រា​ឈឺ​និង​ស្លាប់​ ។ 

ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏​បាន​ ថ្លែង​អំណរគុណ​ ជូន​ចំពោះ​ ផ្នែក​ពាក់ព័ន្ធ​ទាំង​អស់​ និង​ធ្វើ​ការ​ណែរនាំ​ បន្ថែម​ ឲ្យអង្គ​សន្និបាត​​យកចិត្ត​ទុក​ដាក់​ ការងារ​អនុវត្តកន្លងមក​ ការ​​វិភាគ​លើ​ ចំណុច​ខ្លាំង​និង​ ខ្សោយ​ ដេីម្បី​ឈានទៅ​សំរេច​គោលដៅ​  ស្របតាមយុទ្ធសាស្រ្តបពា្ចប់ជំងឺរបេង  និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព។ 

អង្គសន្និបាតមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសុខាភិបាល តំណាង​ក្រសួង​ពាក់ព័ន្ធ​ គម្រោងមូលនិធិសកល មន្ទីរពេទ្យ​ជាតិ​  មន្ទីរ​សុខាភិបាល​ រាជធានី​ខេត្ត​ តំណាងដៃគូអភិវឌ្ឍន៍ដែលមានចំនួនសរុប ២៣៨រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9